ចាប់ពីថ្ងៃទី 17 រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០១៧ ឯកឩត្តម សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីគម្រោងនៃអាជ្ញាធរទន្លេសាប ព្រមទាំងលេខាធិការអចិន្ត្រៃយ៍ នៃគណៈកម្មការនាយកក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ទៅបំពេញបេសកកម្មនៅប្រទេសបារាំងតាមការអញ្ជើញរបស់ភ្នាក់ងារទឹកបារាំង Rhine-Meuse និងការិយាល័យទឹកអន្តរជាតិបារាំង។
បេសកកម្មនេះ មានគោលដៅ៖
- វគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសគម្រោងចំនួន 2 រូបលើគុណភាពទឹកនៅទីក្រុង Limoges
-ចូលរួមប្រជុំរបស់គណៈកម្មការគ្រប់គ្រងអាងទន្លេ Rhine-Meuse
- ការចុះអនុស្សារណៈ រវាងទីភ្នាក់ងារទឹកបារាំង Rhine-Meuse និងអាជ្ញាធរទន្លេសាបលើការបន្តជំនួយនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនរហូតដល់ឆ្នាំ 2020 ព្រមទាំងទស្សនកិច្ចលើការគ្រប់គ្រងអាងទន្លេ Rhine-Meuse រួមមាន៖ ការគ្រប់គ្រងកាកសំណល់ចេញពីរោងចក្រ, ការកែច្នៃកាកសំណល់, ការគ្រប់គ្រងកាកសំណល់រាវចេញពីគេហដ្ឋានចរាចរត្រី ។ល។