សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​ពី បច្ចេកទេស​នៃ​ការកែច្នៃ​ផល​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​

កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១២ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទេន្លេសាប  ដឹកនាំដោយប្រធាននាយកដ្ឋាន លោក អ៊ឹង គឹមលាង និងក្រុមការងារ បានចុះសិក្សាស្រាវជ្រាវពីបច្ចេកទេសនៃការកែច្នៃ ត្រីងៀត, ត្រីឆ្អើរ, ប្រហុក, ត្រីប្រហើម និងផ្អក នៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងសៀមរាប។

ទីតាំងកែច្នៃផលនេសាទនៅតាមបណ្តាខេត្តមានដូចខាងក្រោម៖
១.ខេត្តកំពង់ឆ្នាំងៈ ត្រីឆ្អើរ ចំនួន ០៥ កន្លែង,ត្រីប្រាហើម ចំនួន ០១ កន្លែង។
២.ខេត្តពោធិ៍សាត់ៈ ត្រីងៀត ចំនួន ០៥ កន្លែង,ប្រហុក ចំនួន ០២ កន្លែង និងផ្អក ចំនួន ០១ កន្លែង។
៣.ខេត្តសៀមរាបៈ ប្រហុក ចំនួន ០៤ កន្លែង,ត្រីងៀត ចំនួន ០១ កន្លែង។