នាថ្ងៃទី ២១ ដល់ ២៤ ខែមិថុនា ឆ្នាំ ២០១៧ ក្រុមការងារមន្ត្រីបច្ចេកទេស នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាបដឹកនាំដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន ចុះសិក្សាស្រាវជ្រាវ និងសម្រង់ព័ត៌មានទិន្នន័យ ពីស្ថានភាពទូទៅសេដ្ឋកិច្ចសង្គម បរិស្ថាន និងការប្រើប្រាស់ធនធនធានធម្មជាតិនៅតំបន់ស្នូលបឹងទន្លេសាប ។
សកម្មភាពរបស់ក្រុមការងារនេះ គឺផ្តោតទៅលើការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនក្នុងផ្នែកសេដ្នកិច្ច សង្គម ស្ថិតនៅតំបន់បឹងទន្លេឆ្មា ក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។