ដំណើរ​បំពេញបេសកកម្ម​ពិសេស​លើ​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ធនធានធម្មជាតិ និង​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប​នា​រដូវ​បិទ​នេសាទ ឆ្នាំ ២០១២

អាជ្ញាធរទន្លេសាប បានធ្វើទស្សនៈកិច្ចសិក្សារយះពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២ ក្រោមការដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ និងអមដំណើរដោយក្រុមការងារ ពីរ នាយកដ្ឋាន គឺនាយកដ្ឋានធនធានធម្មជាតិ និងនាយកដ្ឋានអាជីវកម្ម និងអភិរក្ស អមដោយក្រុមការងារចំនួន ២២ នាក់
ដែលមានគោលបំណងស្រាវជ្រាវទៅលើជីវចម្រុះ នៃខេត្តជុំវិញបឹងទន្លេសាប ដើម្បីស្វែងយល់លើ ៖

-    សិក្សាលើគុណភាពទឹក និងសេដ្ឋកិច្ចសង្គម
-    សិក្សាវាយតម្លៃធនធានត្រីនារដូវត្រីពង និងផលស្តុកត្រី
-    សិក្សាស្រាវជ្រាវអំពីរុក្ខជាតិព្រៃលិចទឹក និងជីវចម្រុះ
-    សិក្សាស្រាវជ្រាវការធ្វើធអាជីវកម្ម
-    សិក្សាស្រាវជ្រាវលើឧបករណ៍ពិសោធន៍ដោយមាន លប មង អួន និងសន្ទូច ដើម្បីវាយតម្លៃពី ផលស្តុកធនធានត្រីនូវបឹងទន្លេសាបនារដូវបិទនេសាទ
-    សិក្សាស្រាវជ្រាវពីការរៀបចំតំបន់អភិរក្សលើឡូត៌នាសាទដែលបានលុបកាលពីឆ្នាំ ២០១១
-    ការសិក្សាស្រាវជ្រាវអំពីសកម្មភាពនៃបទល្មើសនេសាទគ្រប់រូបភាព
-    ការសិក្សាស្រាវជ្រាវពីបរិមាណ ប្រភេទ និងទំហំផលនេសាទ នូវតាមបណ្តាលយឿ (ទីតាំងប្រមូលទិញ ) ក្នុងបណ្តាលខេត្តនីមួយៗជុំវិញបឹងទន្លេសាប
ជាសរុប ក្រុមការងារអាជ្ញាធរទន្លេសាបនឹងធ្វើការបូកសរុប វាយតម្លៃលទ្ធផលការងារជូន ឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប ។