នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្តសៀមរាប យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការពិនិត្យឡើងវិញផ្នែកបទដ្ឋានច្បាប់ និងស្ថាប័ននៅថ្នាក់ជាតិ ពាក់ព័ន្ឋនឹងការវាយតម្លៃបរិស្ថានឆ្លងដែន។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ក្នុងគោលបំណង (១) ចែករំលែកការយល់ដឹងទិដ្ឋភាពរួមនៃគោលការណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន(TbEIA), (២) បង្ហាញពីសេចក្តីរបាយការណ៍ និងពិភាក្សា ផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ខាងលឹ។