សកម្មភាព​ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស​ថ្នាក់​តំបន់​ពី​វិធីសាស្ត្រ​តាមដាន​ភាពសម្បូរ​បែប​នៃ​ធនធាន​ជលផល​

​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ លោក ភេ​ម ស៊ា មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស​ថ្នាក់​តំបន់ ស្តីពី​វិធីសាស្ត្រ​តាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងៗ​គ្នា​នៃ​ធនធាន​ជលផល នៅ​គណ​:​កម្ម​ការ​ទន្លេមេគង្គ​អន្តរជាតិ ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ។ សិក្ខាសាលា​ផ្តោតជា សំខាន់ :១-​ផ្តោតលើ​និន្នាការ​ប្រែប្រួល​ធនធាន​ជលផល និង ២-​រៀបចំ​របាយការណ៍​ប​ចេ្ច​ក​ទេស​វិទ្យាសាស្ត្រ​សម្រាប់​ជា​ព័ត៌មាន​ចូលរួម​ក្នុងការ​គ្រប់គ្រង​ធនធាន​ជលផល​អោយមាន​និរន្តរភាព ។