នាថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (សាលប្រជុំរំដួល) មានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃពីលទ្ធផលអនុវត្តផែនការសកម្មភាពការងារ២០១៦ និងការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ យុត្ថា អគ្គាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីតំណាងគណៈកម្មការធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីបច្ចេកទេសក្រោមឱវាទអគ្គលេខាដ្ឋាន នៃអាជ្ញាធរទន្លេសាប សរុបចំនួន ៩៧ នាក់។ កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងដើម្បី (១) ពិនិត្យមើលលទ្ធផលអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋានក្រោមឱវាទនាឆ្នាំ២០១៦ (២)ពិនិត្យ និងស្តាប់បញ្ហាប្រឈមនានាពេលអនុវត្តការងារ, (៣) ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍អនុវត្តការងារគ្នាទៅវិញទៅមកតាមរយៈការអនុវត្តសកម្មភាពការងារកន្លងមក និង(៤) កំណត់ទិសដៅ និងសម្រាប់ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពការងារសម្រាប់២០១៧។