ក្រុមការងារអាជ្ញាធរទន្លេសាប និងគណៈប្រតិភូភ្នាក់ងារទឹកបារាំង បានចុះពិនិត្យដល់ទីតាំងនៃទិដ្ឋភាពទូទៅអាង ទន្លេស្ទឹងសែននៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ

នាពីថ្ងៃទី ២៩-៣០ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១២ ក្រុមការងារអាជ្ញាធរទន្លេសាប និងគណៈប្រតិភូ ភ្នាក់ងារទឹកបារាំង (Agence de L’eau – Liore-Bretange) ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានចុះទស្សនៈកិច្ចសិក្សាពិនិត្យមើលអំពី ទិដ្ឋភាព

ទូទៅនៃអាងទន្លេស្ទឹងសែន ការប្រីប្រាស់ទឹកនៃអាងទន្លេស្ទឹងសែន ដូចជា រដ្ឋករទឹក សហគ្រាសផលិតទឹកសុទ្ធ សិប្បកម្ម និងប្រជាកសិករ ដែលរស់នៅ នៅខេត្តព្រះវិហារ និងកំពង់ធំ។ កិច្ចការនះគឺមានទិសដៅដើម្បីឈានទៅរកការគ្រប់គ្រងធនធានទឹកចំរុះ (Intergreted Water Resource Management - IWRM) ដែលនឹងចាប់ផ្តើមក្នុងអនាគត់ដ៏ខ្លីខាងមុខនេះ (២០១២-២០១៤) ក្រោមជំនួយរបស់ទីភ្នាក់ងារទឹកបារាំង (Agence de L’eau), Loire-Bretagne, Rhim Mouce និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។
    គណៈប្រតិភូអាជ្ញាធរទន្លេសាប និងភាគីបារាំង បានចុះពិនិត្យដល់ទីតាំងនៃទិដ្ឋភាពទូទៅអាងទន្លេស្ទឹងសែននៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ គឺក្រុមការងារបានធ្វើដំណីរដោយទូក ទៅដល់ប្រភពនៃក្បាលស្ទឹងសែន ស្ថិតនៅក្នុងស្រកុគូលេន និងថ្ងៃបន្តបន្ទាប់បានចុះពិនិត្យអំពីទីតាំងនៃរដ្ឋករទឹកខេត្តកំពង់ធំ និងបានធ្វើ ដំណើរដោយទូក ដើម្បីពិនិត្យមើលទិដ្ឋភាពរួមនៃការប្រើប្រាស់ទឹកតំបន់ស្ទឹងសែននៃខេត្តកំពង់ធំ។ ក្រោយពីបញ្ចប់ទស្សនៈកិច្ចសិក្សានេះ ភាគីជំនួញបារាំង មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលសង្គម និងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងទៅនឹងអាងទន្លេស្ទឹងសែន រួមមានដូចជា ការប្រើប្រាស់ទឹក និងធនធានជីវចម្រុះដ៍សម្បូរបែបនៅក្នុងតំបន់។