នាថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានដឹកនាំមន្ត្រីក្រុមការងារ ចុះសិក្សាស្វែងយល់ និងប្រមូលទិន្នន័យពីទំនាស់ផលប្រយោជន៍ (conflict of Interest) រវាងអ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធានធម្មជាតិដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយក្រុមការងារ បានជួបពិភាក្សាជាមួយអាជ្ញាធរដែនដី សហគមន៍នេសាទ និងប្រជាពលរដ្ឋ។