កិច្ចប្រជុំ​លើកដំបូង​គណៈកម្មាធិកា​រ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ឬឹ​ង​សែន​

អាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃទី28 ខែតុលា ឆ្នាំ2013 បានបើកកិច្ចប្រជុំលើកដំបូងរបស់ គណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម  លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម  និងជាប្រធានអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំក្រសួងក្រោមឪវាទ, ដៃគូរជំនួយភាគីបារាំង (Loire-Brittany and Rhine Meuse Water Agencies, International Office for Water ),  ដៃគូរអភិវឌ្ឍ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដូចជាៈ ADB, AFD, JICA, CNMC, WorldFish,  គណៈកម្មាធិការនៃការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន របស់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺការធ្វើបទបង្ហាញពីស្ថានភាពជាក់ស្តែងនៃអាងទន្លេស្ទឹងសែននៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងការប្រើប្រាស់ទឹកលើគ្រប់វិស័យ និងបញ្ហាដែលជួបប្រទះដូចជា ទឹកជំនន់, ការខ្វះខាតទឹកនៅរដូវប្រាំង, ព្រមទាំងបញ្ហាប្រឈមដែលអាចជួបប្រទះនៅពេលខាងមុខ ជូនដល់អង្គប្រជុំ។
    ឯកឧត្តម  លឹម គានហោ បានមានប្រសាសន៏នៅក្នុងកិច្ចប្រជុំនេះថា ប្រធានបទនៃកិច្ចប្រជុំថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងធនធានទឹកចម្រុះជាទូទៅនៅក្នុងតំបន់អាងទន្លេទាំង៧ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចែងក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដោយបានចាប់ផ្តើមយកអាងទន្លេស្ទឹងសែនជាគំរូ។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារទឹកបារាំងនិងធរនាគាអភិវឌ្ឍន៏អាស៊ី ដែលបានផ្តល់ជំនួយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស, ក្នុងការសិក្សាជាក់ស្តែងលើស្ថានភាពនៃវិស័យផ្សេងៗដែលទាក់ទងនឹងការប្រើប្រាស់ធនធានទឹក, រៀបចំបង្កើតគណៈកម្មាធិការក្នុងការគ្រប់គ្រងអាងស្ទឹងសែន រហូតដល់ដំណាក់កាលចុងក្រោយ ហើយ ឯកឧត្តម បានផ្តល់អនុសាសន៏សុំឲ្យដៃគូរអភិវឌ្ឍយកគំរូ ក្នុងការគ្រប់គ្រងធនធានទឹករបស់អាងស្ទឹងសែនទៅអនុវត្តលើអាងស្ទឹងធំៗដ៏ទៃទៀត ដែលនៅជុំវិញបឹងទន្លេសាប។