នាថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាប្រឹក្សាយោបល់ស្តីពី Freshwater Health Index Tool ដែលរៀបចំដោយអង្គការ IUCN និង Conservation International (CI) នៅសណ្ឋាគារ Mekong Dragonvភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីអ្នកឯកទេសបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី និងសមាជិកមកពីប្រទេសឡាវ និងវៀតណាម ជាលទ្ធផល គឺក្រុមការងារបានពិភាក្សលើទំនាក់ទំនងបរិស្ថាន ការបម្រែបម្រួល ប្រព័ន្ធអេកូឡូស៊ី គុណភាពទឹក និងការប្រើប្រាស់ទឹក នាពេលអនាគត ដោយជ្រើសរើស ទន្លេបី(3S) សម្រាប់ការសិក្សា (ទន្លសេកុង ទន្លេសេសាន និងទន្លេស្រែពក)។