នៅសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៤ នៅសាល ប្រជុំរបស់អាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំពិភាក្សា ទៅលើសេចក្តីព្រាងផែន ការសកម្មភាពការងារ សម្រាប់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បន្ទាប់ពីនាយកដ្ឋានជំនាញក្រោមឳវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានលើកឡើងនូវសកម្មភាពការងាររបស់នាយកដ្ឋាននីមួយៗ ដើម្បីដាក់ចូលក្នុងផែនការសកម្មភាពការងារសម្រាប់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប និងដើម្បីសុំការអនុម័តពីឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប ។
កិច្ចប្រជុំបានដំណើរការក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តមអគ្គលេខាធិការ អាជ្ញាធរ ទន្លេសាប និងមានការអញ្ជើញចូលរួមពិភាក្សាពីទីប្រឹក្សា អគ្គលេខាធិការរង និងប្រធាន-អនុប្រធាននាយកដ្ឋានជំនាញរបស់អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប ។
កិច្ចប្រជុំពិភាក្សា បានពិនិត្យឃើញថា ថវិកាប៉ាន់ស្មានសម្រាប់ដំណើរការសកម្មភាពការងារក្នុងរយៈពេល ៣ ឆ្នាំ (២០១៤-២០១៦) មានចំនួនសរុប១០,៨៨០,៥៥១,០០០រៀល ដែលរួមមាន ៖
ឆ្នាំ ២០១៤ ទឹកប្រាក់សរុប ៣,២៦២,៤៩៩,០០០រៀល
ឆ្នាំ ២០១៥ ទឹកប្រាក់សរុប ៣,៦៣០,៥៦៥,០០០រៀល
ឆ្នាំ ២០១៦ ទឹកប្រាក់សរុប ៣,៩៨៧,៤៨៧,០០០រៀល
ផែនការសកម្មភាពការងារអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប