១- ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប បានឯកភាព និងចាត់តាំងឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ ទន្លេសាប និងលោកហ៊ែលតូនី ប្រធាននាយក ដ្ឋានរដ្ឋបាល ផែនការនិងសហប្រតិបត្តិការតាមការស្នើ សុំរបស់ក្រសួងទេសចរណ៍ ដើម្បីចូលសិក្ខាសាលា ស្តីពីការ គ្រប់គ្រងនិង អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពដែល បានប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៨ ខែ មិថុនាឆ្នាំ២០១១ ទីរួមខេត្តសៀមរាប។
២- សិក្ខាសាលានេះរៀបចំនិងសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយនឹង Australian University of the Sunshine Coast និង Global Sustainable Tourism Council ស្ថិតក្រោមអធិបតេយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័នជំនាញមន្ទីរជំនាញជុំវិញខេត្តអង្គការមិនមែនរដ្ឋាភិបាលសហគមន៍ ទេសចរណ៍ និងមន្ត្រីជំនាញមកពី IUNESCO, Australian University of the Sunshine Coast និង Global Sustainable Tourism Council ប្រតិភូប្រទេសភូមានិងឡាវដែលសរុបចំនួន៧០នាក់។
៣- អង្គសិក្ខាសាលាគឺផ្តោតទៅលើគោលបំណងដូចខាងក្រោម ៖
រក្សាបាននូវនិរន្តរភាពនិងអេកូទេសចរណ៍ ជាពិសេសការផ្សាភ្ជាប់ចេញពីទេសចរណ៍វប្បធម៌ (ប្រាសាទអង្គខេត្តសៀមរាប) ជាមួយសក្តានុពលអេកូទេសចរណ៍/ទេសចរណ៍ធម្មជាតិ និងការទាក់ទាញភ្ញៀវទេសចរណ៍ (បឹងទន្លេសាប-UNESCO ឋបនីយជីវមណ្ឌលបឹងទន្លេសាប)
ការយកចិត្តទុកដាក់ពិចារណា ដើម្បីសម្រេចជោគជ័យក្នុងការគ្រប់គ្រងធនធម្មសម្បត្តិធម្មជាតិ និងធានា បាននូវការអភិវឌ្ឍន៍ប្រកបដោយចរិភាព ។
៤- អង្គសិក្ខាសាលាបានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពសម្រាប់លើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីរក្សាបាននូវនិរន្តរភាពនិងអេកូទេសចរណ៍ទទួលបានជោគជ័យ ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ ។ ក្នុងការអភិវឌ្ឍន៍អេកូទេសចរណ៍ រាជរដ្ឋាភិបាល បានកំពុងតែជំរុញនូវយុទ្ធនាការ Kingdom of Wonder ក្នុងគោលនយោបាយ Clean City, Clean Resort and Good Service ដែលជាលទ្ធផលស្តែងឱ្យឃើញថាតំបន់ឆ្នេកម្ពុជា(Cambodia Bay) បានក្លាយជាសមាជិកនៃតំបន់ឆ្នេស្អាតបំផុតនៅក្នុងក្លឹបពិភពលោក (Most Beautiful Bays in the World Club) ជាមួយនេះរាជរដ្ឋាភិបាល បាន សម្រេចជាឯកឆន្ទនូវយន្តការ០២ដូចខាងក្រោម ៖
មាត្រដ្ឋានខ្នាតធំលើកកម្ពស់ដល់ការវិនិយោគទៅលើវិស័យទេសចរណ៍ រួមជាមួយនឹងបច្ចេកវិទ្យាខ្ពស់ ក្នុងការអភិរក្សធនធានធម្មជាតិនិងការចែករំលែកដល់បំរែបំរួលអាកាសធាតុ
មាត្រដ្ឋានខ្នាតតូចលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ ជាពិសេសមូលដ្ឋានសហគមន៍អេកូទេសចរណ៍ ដែលផ្តល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ។
ជាមួយយុទ្ធសាស្ត្រសរសរគ្រឹះទាំង៤ សម្រាប់ទាក់ទាញទេសចរណ៍ គឺ ៖
សៀមរាបនិងតំបន់ជុំវិញរួមមានការទាក់ទាញទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ (បឹងទន្លេសាប)
រាជធានីភ្នំពេញនិងតំបន់ជុំវិញមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍
តំបន់ឆ្នេផ្នែកនិរតីប្រភពសក្តានុពលអេកូទេសចរណ៍ ជួរភ្នំក្រវាញព្រៃដើមកោងកាងសត្វព្រៃ
តំបន់ភាគខាងឥសាន្តអេកូទេសចរណ៍ និងជីវចម្រុះនៅតាមដងទន្លេមេគង្គ ។
៥- អង្គសិក្ខាសាលាទទួលបាននូវលទ្ធផលសង្ខេបដូចខាងក្រោម ៖
កំណត់បាននូវបញ្ហាសំខាន់ៗ និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាពនិងអេកូទេសចរណ៍ (លើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាពគឺលើកកម្ពស់ដល់កេរ្តិ៍មរតកវប្បធម៌ ប្រកបដោយនិរន្តភាព)
សិក្ខាកាមទទួលបាននូវចំណេះដឹង និងយល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព លើកកម្ពស់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកិច្ច
បង្កើនប្រសិទ្ធិភាពនិងលើកទឹកចិត្តរាល់ការវិនិយោគនិងសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ ។