នាថ្ងៃទី ២៦ ដល់ ២៨ ឧសភា ឆ្នាំ២០១៦ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន ត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្សបានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស ចុះអង្កេតអំពីការធ្វើវារីវប្បកម្ម នៅស្រុកកំពង់ស្វាយ ស្ទោង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដូចជាការចិញ្ចឹមក្នុងស្រះ និងបែរ។ ការសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាព វារីវប្បករ ចំនួនស្រះចិញ្ចឹម បែរ ប្រភេទ ត្រីដែលដាក់ចិញ្ចឹម ប្រភពកូនត្រី ប្រភពចំណី ទីផ្សារផលិតផល និងការវិភាគសេដ្ឋកិច្ច។