សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​តាមដាន​ការអនុវត្ត គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​3 ខេត្តព្រះវិហារ​

កាលពី​ថ្ងៃទី ២២ ដល់ ២៥ ខែឧសភា ឆ្នាំ​ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ បាន​ចូលរួម​ដាំ​ដើម​ពោធិ៍ នៅក្នុង​វត្ត គូលែន​ខាងត្បូង ក្នុងស្រុក គូលែន ការផ្សព្វផ្សាយ និង​បូកសរុប​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​កន្លងមក និង​លើក​ទិសដៅ​បន្ត សម្រាប់ ឆ្នាំ ២០១៦ និង​សម្ភោធផ្លូវលំ​មួយ​ខ្សែ​ប្រវែង ១១ គីឡូម៉ែត្រ នៅក្នុង ឃុំ​ឆ្មារ ស្រុក ជ័យ​សែន ដែលជា​អំណោយ​របស់ របស់ សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​