កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារបានបន្តចុះសិក្សាស្វែងយល់និងប្រមូលទិន្នន័យព័ត៌មានពីកម្រឹតយល់ដឹងបទដ្ឋានគតិយុត្តនានារបស់អ្នកពាក់ព័ន្ធកិច្ចការពារធនធានធម្មជាតិនៅខេត្តបន្ទាយមានជ័យ ដោយបានជួបពិភាក្សាជាមួយអាជ្ញាធរដែនដី(ភូមិ/ឃុំ) សហគមន៍នេសាទ និងប្រជាលពលរដ្ឋ ។ ការសិក្សានេះ ដើម្បីស្វែងយល់ពីការអនុវត្តបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ កិច្ចការពារតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ និងចូលរួមតាមដានពីសិក្សាកម្រិតនៃការយល់ដឹងនរបស់អ្នកពាក់ព័ន្ធពីបទដ្ឋានគតិយុត្តនានា ក្នងការចូលរួមកិច្ចការពារធនធានធម្មជាតិតំបន់ជុំវិញទន្លេសាប ។