នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ឆ្ពោះទៅរកដំណោះស្រាយកម្រិតមូលដ្ឋាន-ការគ្រប់គ្រងធនធានទឹកខ្នាតតូច ក្នុងអនុតំបន់មេគង្គ “Heading Towards Local-Based Solution-Small-Scale Water Resource Management in the Mekong Sub-region” ក្រោមគម្រោងការលើកកម្ពស់ការគ្រប់គ្រងធនធានទឹកសហគមន៍ខ្នាតតូចក្នុងអនុតំបន់មេគង្គ (X-Water) របស់មជ្ឈមណ្ឌលសម្រាប់សង្គមស៊ីវិល និងការគ្រប់គ្រងមិនស្វែងរកប្រាក់ចំណេញ (CSNM) នៃសាកលវិទ្យាល័យខនកេន (Khon Kean University) ដែលឧបត្ថម្ភថវិកាដោយមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) នៅទីក្រុងខនកេន ខេត្តខនកេន ប្រទេសថៃ ក្រោមអធិបតីភាពលោកប្រធានសាកលវិទ្យាល័យ ខនកេន និងមានសមាជិកចូលរួមដែលអញ្ជើញមកពីប្រទេសជាសមាជិកគម្រោងមាន(កម្ពុជា,ថៃ,ឡាវ) មន្ត្រីពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយទឹកនៃបណ្តាប្រទេសជាសមាជិកគម្រោង និងអ្នករៀបចំគោលនយោបាយថ្នាក់តំបន់ គ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ សរុបមានចំនួន ៥៥នាក់។
សិក្ខាសាលាថ្នាក់តំបន់ X-Water មានគោលបំណងដូចខាងក្រោម ៖
១. ដើម្បីធ្វើបទបង្ហាញ និងតស៊ូមតិចំពោះវិធានការគោលនយោបាយ ដែលបានបង្កើតឡើងតាមរយៈគម្រោង X-Water
២. លើកកម្ពស់កិច្ចសន្ទាគោលនយោបាយ និងការចូលរួមរវាងភាគីពាក់ព័ន្ធលើបញ្ហានៃការគ្រប់គ្រងធនធានទឹកខ្នាតតូចនៅក្នុងអនុតំបន់មេគង្គ៕