នាថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីក្រុមការងារបចេ្ចេកទេស អាជ្ញាធរទន្លេសាប បន្តចុះសិក្សាស្រាវជ្រាវពីសក្តានុពលតំបន់អេកូទេសចរណ៍ធម្មជាតិស្ថិតនៅតំបន់ភូមិបណ្តែតទឹកពាមតាអួរ និងមេជ្រៃ ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប។ ការសិក្សានេះ ក្រុមការងារបានជួបពិភាក្សាជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឃុំ ដើម្បីលើកកម្ពស់វិស័យអេកូទេសចរណ៍ធម្មជាតិនិងការផ្សព្វផ្សាយទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនា។