នាថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សកម្មភាពក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយលោកយ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន ចុះសិក្សាពីដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថានរបស់សហគមន៍នេសាទបឹងប្រសាន និងប្រជានេសាទ ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោងនិងសហគមន៍តាមុនមានលាភឃុំ ព្នៅ ស្រុក សន្ទុក ខេត្តកំពង់ធំ ។ការសិក្សាដើម្បីស្វែងយល់បញ្ហាប្រឈមដែលជាមូលហេតុធ្វើឲ្យមានការរាំងស្ទះ ឬបង្កឲ្យមានភាពបរាជ័យដល់ដំណើរការកិច្ចការពារ និងអភិវឌ្ឍន៍ធនធាន ធម្មជាតិ និងបរិស្ថាននៅតាមបណ្ដាសហគមន៍ ។ កាសិក្សានេះ ក្នុងគោលបំណង (១) ស្វែងយល់ពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់សហគមន៍នេសាទ, (២) ស្វែងយល់ដំណើរការគ្រប់គ្រងរបស់សហគមន៍នេសាទក្នុងចូលរួមគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថាន និង(៣) រៀបចំជារបាយការណ៍ និងផ្តល់យោបល់សម្រាប់ជាជំនួយដល់ការកែសម្រួល ឬការរៀបចំគោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថានតំបន់បឹងទន្លេសាប ។