នាថ្ងៃទី ២៤-២៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរទន្លេសាប ដឹកនាំមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាពីការផលិតកម្មកសិកម្ម និងការប្រើប្រាស់ជីកសិកម្មថ្នាំសម្លាប់សត្វល្អិតក្នុងតំបន់បឹងទន្លេសាប នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីចងក្រងជាព័ត៌មានផ្នែកដំណាំកសិកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ។