នាថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារអាជ្ញាធរទន្លេសាប បន្តចុះសិក្សាស្រាវជ្រាវអំពី សក្តានុពលទេសចរណ៍ធម្មជាតិបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រភូមិបណ្តែតទឹកចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមការងារបានចុះជួប ពិភាក្សាជាមួយតំណាងសមាគមន៍ទ្រទ្រង់ជីវភាពអាជីវករ នៃអាជីវកម្មទូកដឹកភ្ញៀវទេសចរណ៍ និងបានជួបពិភាក្សាការងារជាមួយមន្ត្រីភ្នាក់ងារទេសចរណ៍ខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលទេសចរណ៍ដែលមាននៅក្នុងតំបន់។ បច្ចុប្បន្នមានភ្ញៀវទេសចរណ៍ជាច្រើនដែលបានចូលមកទស្សនាមានដូចជា មកពីប្រទេសចិន កូរ៉េ វៀតណាម ថៃ និងមកពីប្រទេសអ៊ឺរ៉ុប។