នាថ្ងៃទី ២៥-២៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បានដឹកនាំ ក្រុមការងារមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បន្តចុះសិក្សាស្រាវជ្រាវពីកាកសំណល់ដោយការញែកសំរាមតាមប្រភេទនីមួយៗ នៅតំបន់ភូមិបណ្តែតទឹកជុំវិញបឹងទន្លេសាប ស្ថិតក្នុងតំបន់ឃុំកំពង់លួង ខេត្តពោធិ៍សាត់ ។