កាលពីថ្ងៃទី ៥ ដល់ទី ៩ ខែកញ្ញា ឆ្នាំ ២០១៦ របស់លោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួមនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសបានចុះសិក្សាស្វែងយល់ពីលក្ខណៈ ជីវសាស្ត្រនិងចរាចរត្រីនៅតាមទន្លេមេគង្គលើនាខេត្តកំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង ។ ការសិក្សានេះ ដើម្បី ៖
- ធ្វើបច្ចុប្បន្នភាពប្រភេទត្រីដែលធ្វើចរាចរចេញ-ចូលពីទន្លេមេគង្គ មកបឹងទន្លេសាបតាមរយះស្ទឹង ព្រែក អូរ និងទន្លេ ព្រមទាំងតំបន់ពាក់ព័ន្ធនានា
- រៀបចំចងក្រងសៀវភៅស្តីពីប្រភេទត្រីដែលធ្វើចរាចរនៅទន្លេមេគង្គ-ទន្លេសាប
- ប្រមូលសំណាកដើម្បីធ្វើពិសោធន៍អាជ្ញាធរទន្លេសាប។