នាថ្ងៃទី ២៦-២៧ ខែ សីហា ឆ្នាំ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានចូលប្រជុំ និងធ្វើបទបង្ហាញក្នុងសន្និសិទលើកទី ១ ស្តីពី បរិស្ថានទឹកទន្លេសាប“Tonle Sap Water Environment” នៃគម្រោង “Establishment of Environmental Conservation of Tonle Sap Lake” នៅវិទ្យាស្ថាបបច្ចេកវិទ្យាកម្ពុជា (ITC)។ សន្និសិទនេះរៀបចំ និងគាំទ្រដោយ JICA-SATREPS នៃប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយដល់អ្នកស្រាវជ្រាវជាតិ និងអន្តជាតិ ក្នុងការចែករំលែកនូវបទពិសោធន៍នានា ដែលពាក់ព័ន្ធនឹងការធ្វើឲ្យប្រសើរឡើងនូវនិរន្តរភាពនៃធនធានធម្មជាតិបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។