នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិនៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកមង្គលបូរី។ កិច្ចប្រជុំរៀបចំឡើងគឺក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពទូទៅ និងបញ្ហាប្រឈមផ្សេងៗលើគ្រប់វិស័យដែលកើតមានឡើងជាក់ស្តែង នៅក្នុងឃុំគោកបល្ល័ង្គ។ កម្មវិធីនៃកិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុកមង្គលបូរី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ប្រធានភូមិ តំណាងលោកគ្រូ អ្នកគ្រូ និងប្រធានការិយាល័យអប់រំស្រុក។ ក្រុមការងារក៍បានបន្តចុះទៅពិនិត្យមើលមជ្ឈមណ្ឌលសិក្សា និងសកម្មភាពស្តារអាងទឹកទួលរហាលស្ថិតនៅមូលដ្ឋាននៃឃុំគោកបល្ល័ង្គ។