ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ក្នុង​វេទិកាសាធារណៈ​ នៅ​ខេត្តបន្ទាយមានជ័យ​

នា​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកា សាធារណៈ​នៅ​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ភេ​ន​ការ និង​ជា​ប្រធាន​ក្រុមការងារ​។ វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ថ្នាក់ជាតិ តំណាង​មន្ទីរ​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ក្រុមប្រឹក្សា តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ ជាច្រើន​។ ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​មេឃុំ​ចំណោម ស្តីពី​ស្ថានភាព​ទូទៅ​នៅក្នុង​ឃុំ​រួចមក ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ជូន​វេទិកា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​លើកឡើង​អំពី​បញ្ហា​ប្រឈម ក័​ដូចជា​សំណូមពរ​ផ្សេងៗ ដែល​ទាក់ទង​ស្ថានភាព​រស់នៅ ហេដ្ឋារចនាសម្ព័ន្ធ ភូមិ ឃុំ និង​ការប្រកប​របរ​កសិក​ម្ម​ជាដើម​។ ក្រោយពី​បញ្ចប់​វេទិកា ក្រុមការងារ​ក៍បាន​ចុះទៅពិនិត្យ​ផ្ទាល់​នូវ​សំណង់​ទ្វា​ទឹក​ដែលជា​គម្រោង​ថ្នាក់ជាតិ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​បាន​ស្ថាបនា​រួចរាល់​នា​ឆ្នាំ​កន្លងទៅ នៅ​ឃុំ​ចំណោម និង​ឃុំ​សឿ​។​