រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅ កាន់ទីតាំងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីធ្វើការសិក្សាស្រាវជ្រាវតាមដានច្រកចេញ-ចូលត្រី។ ការសិក្សានេះក្នុងគោល បំណងដើម្បីធ្វើបច្ចុប្បន្នភាពច្រកចេញ-ចូលត្រី បរិមាណផលចាប់ និងប្រភេទត្រី និងអង្កេតទីផ្សារត្រីដែលបានប្រមូលបែងចែក និងលក់បន្ត ក្នុងខេត្តបាត់ដំបង។