ចាប់ពីថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០១៥ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាស្វែងយល់ពីការចែករំលែកអត្ថប្រយោជន៍ (conflict Interest) រវាងអ្នកពាក់ព័ន្ធ និងអ្នកប្រើប្រាស់ធនធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព ដើម្បីបន្តការចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ និងបទបញ្ញត្តិនានា ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងជីវចម្រុះតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ជាពិសេស ការសិក្សាស្វែងយល់ពីផលប៉ះពាល់ និងទំនាស់វិវាទនៃការទាញយកអត្ថប្រយោជន៍ពីធនធានធម្មជាតិ និងការតាមដានការអនុវត្តនូវរាល់លិខិតបទបញ្ញត្តិនានាក្នុងការដោះស្រាយវិវាទដែលបានកើតឡើង ។ ក្នុងរយៈពេលនៃការចុះសិក្សា ក្រុមការងារបានជួបជាមួយអាជ្ញាធរដែនដី(ភូមិ/ឃុំ) សហគមន៍នេសាទ ប្រជាពលរដ្ឋ អង្គភាពពាក់ព័ន្ធ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោសាត់ធិ៍ ។