រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ ខែមេសា ឆ្នាំ២០១៥នេះ លោក វិន ប៊ុនពៅ អនុប្រធានកា្តប់រួមនាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរទន្លេសាបចុះទៅកាន់ភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីសិក្សាអំពីលក្ខណៈជីវសាស្ត្រត្រីទៅតាមប្រភេទទីជម្រកនៅបឹងទន្លេសាប។