នាថ្ងៃទី ១១-១២ ខែកុម្ភៈ ឆ្នាំ ២០១៥ តំណាងទីភ្នាក់ងារទឹកអន្តរជាតិបារាំង (France International Office of Water) ចំនួន 03 រូប និងក្រុមការងារគម្រោងស្ទឹងសែននៃអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារប្រតិបត្តិគ្រប់គ្រងគម្រោងធនធានទឹកចម្រុះអាងស្ទឹងសែន (Stung Sen Executive Basin Committee) ខេត្តកំពង់ធំ ចំនួន ១៦ រួប និងខេត្តព្រះវិហារ ចំនួន ១៤ រូប ដែលរៀបចំឡើងនៅសាលាខេត្តព្រះវិហារ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥។ សិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការប្រើប្រាស់ទឹកនៅតាមបណ្តោយស្ទឹងសែន នៅក្នុងភូមិសាស្ត្រឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីផ្តល់ឱកាសជូនដល់ក្រុមការងារប្រតិបត្តិគម្រោងនៃខេត្តទាំងពីរ សិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើអត្ថប្រយោជន៍នៃការគ្រប់គ្រងធនធានទឹក ការប្រើប្រាស់ទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម ជាដើម...។