នាថ្ងៃទី ១០ ដល់ទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ក្រុមការងារបច្ចេកទេស នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយលោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួមនាយកដ្ឋានធនធានធម្មជាតិ បានចុះសិក្សាស្រាវជ្រាវពីលំហូរទឹក ប្រភពទឹក និងលទ្ធភាពស្រោចស្រពរបស់ស្ទឹងបរិបូណ៌ ស្ថិតក្នុងភូមិសាស្ត្រ ឃុំមេលំ ឃុំផ្សារ និងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាដ្ឋានលេខា និងពិនិត្យលើប្រព័ន្ធស្រោចស្រពរបស់ប្រឡាយមេលំ និងសំណង់ធារាសាស្ត្ររបស់ទំនប់ម្ចាស់ការកាត់ស្ទឹងបរិបូណ៌ ។