នាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៤ នៅខេត្តសៀមរាប លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស និងមន្ត្រីជំនាញចំនួន ០៣រូប បានចូលរួមកិច្ចប្រជុំបច្ចេកទេសជលផលថ្នាក់ជាតិស្តីពី ការតាមដានផលចាប់ ការអភិវឌ្ឍន៍ជលផល និងការធ្វើវារីវប្បកម្ម នៃកម្មវិធីជលផលរបស់គណៈកម្មការទន្លេមេគង្គ ដែលរៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា និងមានសមាជិកចូលរួមចំនួន ៣៩ នាក់ មកពីក្រសួង ស្ថាប័នជាសមាជិក រួមមានអាជ្ញាធរទន្លេសាប រដ្ឋបាលជលផល ក្រសួងបរិស្ថាន សាកលវិទ្យាល័យភ្នំពេញ ក្រសួងអភិវឌ្ឍន៍ជនបទ។ អាជ្ញាធរទន្លេសាប បានទទួលការគាំទ្រថវិកា និងបច្ចេកទេសពីគណៈកម្មការទន្លេមេគង្គ ដើម្បីអនុវត្តគម្រាង ស្តីពី ការតាមដានផលចាប់ជាលក្ខណៈគ្រួសារនៅខេត្តជុំវិញបឹងទន្លេសាប។ តាមរយះគម្រោងនេះបានបង្ហាញថា ផលនេសាទជាលក្ខណៈគ្រួសារនៅខេត្តជុំវិញបឹងទន្លេសាបមានការថយចុះ។