ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារអាជ្ញាធរទន្លេសាបដឹកនាំដោយ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន ត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បន្តសិក្សា ស្វែងយល់អំពីការធ្វើវារីវប្បកម្មនៅខេត្តសៀមរាប និងខេត្តកំពង់ធំ។ ការសិក្សានេះក្នុង គោលបំណងចងក្រងជាឯកសារស្រាវជ្រាវ ជួយជំរុញការធ្វើវារីវប្បកម្មអោយកាន់តែ ប្រសើរដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ លើកស្ទួយជីវភាពប្រជានេសាទ និងកាត់បន្ថយការ ចាប់ត្រីនៅក្នុងធម្មជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដែលជាយុទ្ឋសាស្ត្រ
របស់រាជរដ្ឋាភិបាល។ និងជាពិសេសសិក្សាលើប្រភេទត្រីដែលដាក់ចិញ្ចឹមក្នុងនោះមាន ពពួកត្រីស៊ីសាច់ជាអាហារ ពពួកត្រីស៊ីវារីរុក្ខជាតិ និងពពួកស៊ីអាហារលាយ។ តាមរយះនែ ការសិក្សាកន្លងមកឃើញថា ប្រជានេសាទដែលមានមុខរបរពីរដូចជាធ្វើការនេសាទផង និងធ្វើវារីវប្បកម្មផងភាគច្រើនមានជីវភាពធូរធារជាងប្រជានេសាទដែលមិនបានធ្វើវារីវប្បកម្ម។ ដោយឡែកភាគច្រើនវារីវប្បករដែលចិញ្ចឹមត្រីស៊ីសាច់ (ត្រីឆ្តោរ រ៉ស់ និងក្រពើ)មានជីវ ភាពធូរធារព្រោះការចិញ្ចឹមពពួកទាំងនោះត្រូវការដើមទុនធំ។