កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​ការតាមដាន ការវិវឌ្ឍ​ន៍​ជលផល និង​ការធ្វើ​វារីវប្បកម្ម​

​ថ្ងៃទី​ទី ០៨ ខែធ្នូ ឆ្នាំ​២០១៤ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ចំនួន ០៣​នាក់​បាន​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ជលផល​ថ្នាក់ជាតិ​ស្តីពី ការតាមដាន​ផល​ចាប់ ការអភិវឌ្ឍន៍​ជលផល និង​ការធ្វើ​វារីវប្បកម្ម នៃ​កម្មវិធី​ជលផល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​។ អង្គប្រជុំ​នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​សមាជិក​ចូលរួម​ចំនួន ៣៩​នាក់​មកពី​អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា រដ្ឋបាល​ជលផល ក្រសួងបរិស្ថាន សកល​វិទ្យាល័យ​ភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ អាជ្ញាធរ​ទន្លេសាប​បានទទួល​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ដើម្បី​អនុវត្ត​គ​ម្រា​ង ស្តីពី ការតាមដាន​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។ តាមរយះ​គម្រោង​នេះ​បាន​បង្ហាញថា ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​មានការ​ថយចុះ​។​