ការអញ្ជើញ​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី​៤​ស្ដីពី​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍ អាង​ទន្លេមេគង្គ ២០១៦-២០២០ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ នៅ​ថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សណ្ឋាគារ អប្សរា​អង្គរ ក្រុង​-​ខេត្ដ​សៀមរាប  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី​៤ ស្ដីពី យុទ្ធសាស្ដ្រ អភិវឌ្ឍន៍ អាង​ទន្លេមេគង្គ ២០១៦-២០២០ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​ក​ម្មារ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​សមាជិក ក្រុមប្រឹក្សា​គណៈកម្ម​ការ​ទន្លេមេគង្គ​តំណាង​កម្ពុជា ដោយ មានការ​អញ្ជើញ ចូលរួម​ពី​សំណាក់ តំណាង​ក្រសួង​ស្ថាប័ន ពី​ប្រទេស​ទាំង​៤​ជា​សមាជិក​មាន កម្ពុជា​, ឡាវ​, ថៃ និង វៀតណាម ដៃគូ​សន្ទនា​របស់ (MRC) ចិន និង​មី​ម៉ាន់​ម៉ា តំណាង​ដៃ គូ​អភិវឌ្ឍន៍ បណ្ដា​នាយក និង​តំណាង​អង្គការ​មិនមែន រដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ តំណាង មកពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្ដរជាតិ គណៈកម្មាធិការ​អាង​ទន្លេមេគង្គ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន មាន​ចំនួន​សរុប​២០៨​រូប ។ គោលបំណង​សំខាន់​នៃ​វេទិកា​នេះ គឺ​ដើម្បី​ផ្តល់​ឳ​កាស​ដល់​អ្នកអនុវត្ត និង​អ្នកពាក់ព័ន្ធ​នានា​រួមគ្នា​ពិនិត្យ​ទ្បើង​វិញ​ទៅលើ​ការកសាង​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ និង​ពិភាក្សា​អំពី​វិធីសាស្ត្រ និង​មធ្យោបាយ​ដើម្បី​ឈាន​ទៅកាន់​ការអភិវឌ្ឍន៍​អាង​ទន្លេ​ប្រកបដោយ​ឧត្តមភាព ។ ជា​លទ្ធផល​អង្គ​វេទិកា​បានសម្រេច ឯកភាព​ខ្លឹមសារ​អនុសាសន៍​និង​មតិ យោបល់​ដើម្បី​កែលម្អ​ឯកសារ​សេចក្ដីព្រៀង​ ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​២០១៦-២០២០ ៕