ឯកឧត្តម អ៊ឹង គឹមលាង អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប និងជា ប្រធានអនុវត្តគម្រោងសហប្រតិបត្តិការកម្ពុជា-ថៃ ស្តីពីការគ្រប់គ្រងអាងទន្លេសាប-ទន្លេសុងក្លា បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការធ្វើផែនការសកម្មភាព រំកិល ៦ ខែ របស់គម្រោងឆ្លងដែន ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ មេគង្គ នៃគណៈកម្មកាទន្លេមេគង្គ ក្រោមជំនួយរបស់ធនាគារពិភពលោក (World Bank) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការអញ្ជើញរួមពីអ្នក សម្របសម្រួលគម្រោងថ្នាក់ជាតិ ជំនួយការអ្នកសម្របសម្រួលថ្នាក់ជាតិ ទីប្រឹក្សាគម្រោង និងតំណាងក្រុមការងារនៃប្រទេសនីមួយៗជាសមាជិក ។ សិក្ខាសាលា ដើម្បីពិភាក្សាពីការស្ថានភាពអនុវត្តគម្រោងនាបច្ចុប្បន្ន រួមទាំងភាពប្រឈមនានា ដែលអាចកើតទ្បើងក្នុងការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិការំកិល ៦ ខែសម្រាប់ឆ្នាំ ២០១៤ ។