នាថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមការងារមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្កា្ឋននីតិកម្ម និងផ្សព្វផ្សាយ បានចុះអនុវត្តជំហាន១ នៃផែនការសកម្មភាពទី ២៩ ដើម្បីសិក្សាស្រាវជ្រាវស្វែងយល់ពីការអនុវត្តន៍ច្បាប់ និងវិវាទនៅមូលដ្ឋានទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាបនៃក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ។ គោលបំណង ការសិក្សាស្វែងយល់នេះ ដើម្បីប្រមូលព័ត៌មានអំពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់័ពន្ធក្នុងការអនុវត្តន៍ច្បាប់ និងវិវាទទាក់ទងនិងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានតំបន់បឹងទន្លេសាប ។ ក្រុមការងារបានជួបសម្ភាសន៏ជាមួយមន្ត្រីស្ថាប័នជំនាញ ក្រុមប្រឹក្សាឃុំ គណៈកម្មការសហគមន៏ និងប្រជានេសាទនៅសហគមន៍ឧកញ៉ាពពាយ ស្រុកកំពង់ស្វាយ សហគមន៍កំពង់គោ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងសហគមន៏នេសាទកំពង់ឃ្លាំង និងសហគមន៍នេសាទព្រៃស្រមោច ស្រុកសូទ្រនិគម ខេត្តសៀមរាប។