ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំចរចាគម្រោងថវិកាក្នុងកម្រឹតជំនាញរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយផ្អែកលើមូលដ្ឋានផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ ២០១៥- ២០១៦-២០១៧ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ។ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៤ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប ជាមួយ និង លោក សរ គឹមសាន្ត ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានចូលរួមកិច្ចប្រជុំគម្រោងថវិកា ក្នុងកម្រឹតថ្នាក់ដឹកនាំរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើការស្នើសុំកញ្ចប់ថវិកា សម្រាប់ដំណើរការការងារក្នុងឆ្នាំ ២០១៥ ។
ជាក់ស្តែង កិច្ចប្រជុំខាងលើនេះ ត្រូវបានប្រព្រឹត្តិក្រោមការដឹកនាំដោយរបស់ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់នាយកដ្ឋានបច្ចេកទេសនៃក្រសួងធនធានទឹក និង ឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។