សកម្ម​ភាពចុះ​អនុវត្ត​គម្រោងការ​ប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា​

​ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) លើ​ការអនុវត្ត​គម្រោងការ​ប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា ឯកឧត្តម​មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រមូល​ទិន្នន័យ និង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (​វ​បស​អ​/CDRI) ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 16 ខែសីហា ឆ្នាំ 2014 នៅ​តំបន់​ស្ទឹង​ជី​និ​ត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ក្រុមការងារ​បានរៀបចំ​កម្មវិធី​ប្រមូល​ទិន្នន័យ និង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ដូចជា ថ្នាក់ឃុំ ភូមិ និង ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​អភិបាលកិច្ច​ធនធានទឹក​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​បរិបទ បំរែបំរួល​អាកាសធាតុ (​ទឹកជំនន់ និង​គ្រោះរាំងស្ងួត បច្ចេកទេស​កសិកម្ម និង​ទីផ្សារ ការឡើង​កំដៅ របប​ទឹកភ្លៀង​មិន​ទៀត​ទាត់​) ។