នៅថ្ងៃទី១២ ដល់ថៃ្ងទី១៥ ខែសីហា ឆ្នាំ២០១៤ ក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានចុះសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មានអំពីការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃធនធានធម្មជាតិ ជីវចម្រុះជុំវិញបឹងទន្លេសាប និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់ជុំវិញបឹងទន្លេសាបនៅខេត្តបាត់ដំបង។ ការសិក្សាស្រាវជ្រាវ មានគោលបំណងធ្វើការប្រមូលព័ត៌មានអំពីការចូលរួមជាសាធារណៈពីបណ្តាអ្នកពាក់ព័ន្ធនានា (អ្នកប្រើប្រាស់ធនធានធម្មជាតិ សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ន) ក្នុងកិច្ចការពារធនធានធម្មជាតិ ជីវចម្រុះជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធនឹងដើម្បីធ្វើការរៀបចំចងក្រងឯកសារផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ប្រជាជនក្នុងកិច្ចការពារធនធានធម្មជាតិជីវចម្រុះក្នុងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ដល់សហគមន៍មូលដ្ឋាននាពេលខាងមុខ។