សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព​

​ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព​នៃ​ស្ថានភាព​ទឹកស្ទឹង​ទាំង​១១ នៅ​ខេត្ត​ចំនួន ៣ ជុំវិញ​បឹង​ទន្លេសាប​មាន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០១៤ ។ ការសិក្សា​ស្រាវជ្រាវ ក្នុង​គោលបំណង ធ្វើការ​តាមដាន​ពី​ស្ថានភាព​បម្រែបម្រួល​របប​ទឹក និង​ផលប៉ះពាល់​ពី​ស្ទឹង​នីមួយៗ ទាំង​គុណសម្បត្តិ និង       គុណវិបត្តិ​។ ការសិក្សា​ស្រាវជ្រាវ បានជ្រើសរើស​យក​ទីតាំង​ចំនួន ៤ កន្លែង គឺ​ស្ទឹង​បរិបូរណ៍ ស្ទឹង​ពោធិ៍សាត់ ស្ទឹង​សង្កែ និង​ស្ទឹង​មង្គល​បូរី ដោយ​ផ្តោត​សំខាន់​ទៅលើ​បរិមាណ​ទឹកស្ទឹង​នីមួយៗ ដែល​អាចមាន​លទ្ធភាព​ស្រោចស្រព​ទាំង​នៅ​រដូវប្រាំង និង​រដូវវស្សា និង​ការប្រែប្រួល​រូបសាស្ត្រ​របស់​ស្ទឹង​។