ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​

​ក្រោម​ការសម្របសម្រួល​របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​គណៈកម្មាធិការ​ជាតិ​ទន្លេ មេគង្គ​កម្ពុជា លោក វិ​ន ប៊ុន​ពៅ អនុប្រធាន ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី វិធីសាស្ត្រ​សម្រាប់ធ្វើ​សារពើភ័ណ្ឌ​តំបន់ដីសើម និង​ការគ្រប់គ្រង​និង​វាយតម្លៃ​អេកូ​ស៊ី​ស្តែ​ម តំបន់ដីសើម​នៅក្នុង​អាង​ទន្លេមេគង្គ ក្រោម ដែល​បាន​ប្រព្រឹត្ត​នា​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០១៤  នៅ​សណ្ឋាគារ​ខ្សាច់មាស ខេត្ត​ព្រះសីហនុ​។ គោលបំណង នៃ​សិក្ខាសាលា​នេះ​គឺ (១) ធ្វើ​បទ​បង្ហាញ​ពី​វិធីសាស្ត្រ​សម្រាប់ធ្វើ​សារពើភ័ណ្ឌ តំបន់ដីសើម និង​ការគ្រប់គ្រង និង​វាយតម្លៃ​អេកូ​ស៊ី​ស្តែ​ម​តំបន់ដីសើម នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម ដល់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ (២) ពិភាក្សា​លើ​សក្តានុភាព​នៃ​តំបន់ដីសើម សម្រាប់​សាកល្បង​លើ​ការធ្វើ​សារពើភ័ណ្ឌ តំបន់ដីសើម ដែល​ចាប់​អនុវត្ត​នា​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩ ដែលមាន​ប្រទេស​ចំនួន ២ គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ សម្រាប់​ទីតាំង​ចំនួន ១០ កន្លែង និង (៣) ទទួល​នូវ​ការណែនាំ​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ចំពោះ​វិធានការ​បន្ទាប់ ។ សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ទទួលបាន​នូវ​លទ្ធផល​ដូច​បាន​គ្រោងទុក និង​សម្រាប់​ការអនុវត្ត​បន្ត ។