ការអញ្ជើញចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​អនុវត្ត​គម្រោង​កេ​ត​សា​ណា គ​.​ជ​.​គ​.​ម​

​ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៤  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន       នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល   អនុវត្ត​គម្រោង​ស្តារ និង​ស្ថាបនា​ទ្បើង​វិញ​បន្ទាន់​ក្រោយ​ព្យុះ​កេ​ត​សា​ណា និង​ការធ្វើ​តេស​សាកល្បង​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​ព្រមាន​ជាមុន​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​អនុវត្ត​គម្រោ​ក្នុង​រយៈពេល ៤ ឆ្នាំ (១០ វិច្ឆិកា ២០១០ ដល់​ថ្ងៃទី ៣១ កក្កដា ២០១៤) ក្រោម​ហិរញ្ញប្បទាន​ធនាគារពិភពលោក ។ សិក្ខាសាលា ក្នុង​គោលបំណង ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន ជា​សមាជិក គ​.​ជ​.​គ​.​ម និង​ក្រសួង​ភ្នាក់ងារ​អនុវត្ត​គម្រោង (IAs) ព្រមទាំង​ជន​បង្គោល​ខេត្ត​គោលដៅ​អនុវត្ត​គម្រោង​ទាំង ៨ បាន​យល់ដឹង​ពី​លទ្ធផល​អនុវត្ត​គម្រោង​កន្លងមក ស្របតាម​សមាសភាគ​ទី​៤ របស់​គម្រោង រួមមាន​អនុ​សមាសភាគ​គម្រោង ផែនទី​ហានិភ័យ​សម្រាប់​កម្ពុជា ការប៉ានស្មាន​ការគ្រោះថ្នាក់ មុខសញ្ញា​គ្រោះថ្នាក់ ផែនការ​យុទ្ធសាស្ត្រ សៀវភៅ​ណែនាំ និង​គោលការណ៍​ណែនាំ (SOP for Flood EWS) ស្តីពី​បទដ្ឋាន​សាងសង់​សំណង់ផ្ទះ​ដែល​ធន់​នឹង​ទឹកជំនន់ និង​ខ្យល់ព្យុះ និង​ការរៀបចំ​ប្រព័ន្ធ​ផ្តល់​ព៍ត៌មាន​ជាមុន ។ សិក្ខាសាលា ក៍​បានធ្វើ​ការណែនាំ និង​ធ្វើ​លំ​ហាត់​សាកល្បង​ពី​ការត្រៀម​បង្ការ​ជាមុន ការជួយ​សង្គ្រោះ និង​ឆ្លើយតប​ពេល​មាន​គ្រោះមហន្តរាយ​កើត​ទ្បើង​៕