សកម្មភាព​សិក្សា​ស្វែងយល់​ពី​តំបន់​អភិរក្ស​ជលផល​

​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្វែងយល់​ពី​តំបន់​អភិរក្ស​ជលផល កំពង់​ភ្លុក ខេត្តសៀមរាប និង​តំបន់​អភិរក្ស​ជលផល ពាក់​កន្ទេល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ០៣-០៤ ខែកក្កដា ឆ្នាំ ២០១៤ ។ ការសិក្សា​ស្វែងយល់​របស់​ក្រុមការងារ បាន​ផ្តោតជាសំខាន់​ទៅលើ​ស្ថានភាព​ទូទៅ​នៃ​តំបន់​អភិរក្ស ធនធាន​តំបន់​អភិរក្ស  ផែនការ​គ្រប់គ្រង ចំនុចខ្លាំង និង​ចំនុចខ្សោយ​របស់​តំបន់​អភិរក្ស​ជលផល ដែល​បាន​នឹង​កំពុង​គ្រប់គ្រង និង​ការទាញយក​ផលប្រយោជន៍​ធនធានធម្មជាតិ​ពី​បឹង​ទន្លេសាប ។ ម្យ៉ាងទៀត ការសិក្សា​នេះ គឺមាន​គោលបំណង​ធ្វើការ​សិក្សា​ស្វែងយល់​ឲ្យ​ស៊ីជម្រៅ​នឹង​ទីតាំង​ជាក់ស្តែង​តំបន់​អភិរក្ស​ជលផល ដើម្បី​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​-​ទិន្នន័យ​ក្នុងការ​ចូលរួមចំណែក​ក្នុ​ពង្រឹង​ប្រសិទ្ធភាព ដល់​ការគ្រប់គ្រង​តំបន់​អភិរក្ស​ជលផល ទាំង​ការប្រើប្រាស់ និង​ថែរក្សា​ការពារ​ធនធានធម្មជាតិ​អោយមាន​និរន្ត​ភាព​។​