ក្រោមការសម្របសម្រួលថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សម្រាប់កម្មវិធីផែនការអភិវឌ្ឍន៍អាងទន្លេ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងជាសមាជិកក្រុមការងារអង្គភាពសម្របសម្រួលផែនការអភិវឌ្ឍន៍អាង (BDP-CU) ត្រូវបានចាត់តាំងឲ្យចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការចែក រំលែកផលប្រយោជន៍ក្នុងបរិបទទឹកទន្លេឆ្លងដែន និងក្របខ័ណ្ឌសូចនាកររបស់គណៈកម្មការទន្លេមេគង្គសម្រាប់ការគ្រប់ គ្រងអាងទន្លេមេគង្គ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣- ៤ ខែកក្កដា ឆ្នាំ ២០១៤ នៅខេត្តសៀមរាប។ គោលបំណងនៃអង្គសិក្ខាសាលា គឺនិត្យលើឯកសារ ព្រាងនៃសូចនករសម្រាប់ការគ្រប់គ្រងអាងទន្លេ និងពិភាក្សាលើគោលគំនិត អំពីការចែករំលែកផលប្រយោជន៍កំរិតថ្នាក់តំបន់ ព្រមទាំងពិភាក្សាលើវិធីសាស្ត្រសម្រាប់អនុវត្តន៍ក្នុងបរិបទតំបន់ទន្លេមេគង្គ។ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សានេះ គឺទទួលបាននូវធាតុចូល (Inputs) យ៉ាងសំខាន់សម្រាប់ក្រុមការងារបច្ចេកទេសដែលនឹងត្រូវលើកយកទៅធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់នាពេលខាងមុខ។