សកម្មភាពចុះសិក្សាករណីស្នើសុំសាងសង់ផ្លូវលំ ស្ថិតក្នុងឃុំរាំងទិល នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់

​កាលពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៤ មន្ត្រីជាន់ខ្ពស់​ក្រោម​ឳ​វាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​ដោយ ​ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ​និង​ជា នាយក​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម រួមជាមួយ​មន្ត្រី​បច្ចេកទេស​មកពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះ​សិក្សា​ដល់ទី​តាំង​លើ​ករណី​ស្នើសុំ​គោលការណ៍​សាងសង់​ផ្លូវលំ​ប្រវែង ៨០០០ មែត្រ​ដែល​ស្ថិតនៅ​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ និង​បានរៀបចំ​ប្រជុំពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយនឹង​មន្ត្រី​បច្ចេកទេស​ថ្នាក់​ខេត្ត អំពី​ហេតុ​ប៉ះពាល់​វិជ្ជមាន និង​អវិជ្ជមាន នៃ​ការសាងសង់​ផ្លូវលំ​ប្រវែង ៨០០០ មែត្រ​នេះ ដើម្បី​ប្រមូលយក​នូវ​មតិយោបល់​ពី​អន្តរក្រសួង និង​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ និង​រៀបចំ​របាយ​ការ​ណ៏​ដាក់ជូន​រាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ និង​សម្រេច ។​