ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប​បន្ត​អនុវត្ត​ការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី តាម​បណ្តា​ឃុំ ស្រុក​ពាក់ព័ន្ធ​នឹង​តំបន់​បឹង​ទន្លេសាប​

​នា​ថ្ងៃ​សៅរ៍ ៩​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​មុខព្រួញ​ខេត្តបាត់ដំបង​របស់​អា​ជ្ញា​ធរ​ទន្លេសាប រួមជាមួយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​សហការ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ដឹកនាំ​ដោយ ឯកឧត្តម គិត ច​ន្ទ័​គ្រឹ​ស្នា អនុរដ្ឋលេខាធិការ​ជា​ប្រធាន​ក្រុម​ប្រតិបត្តិ​ទទួល​ស្រុក​សង្កែ ព្រមជាមួយ អាជ្ញាធរ​ដែនដី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ បន្ត​អនុវត្ត​ការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី តាម​បណ្តា​ឃុំ ស្រុក​ពាក់ព័ន្ធ​នឹង​តំបន់​បឹង​ទន្លេសាប និង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ដីស្រែ​ប្រជាពលរដ្ឋ និង​បង្គោលព្រំ​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្តបាត់ដំបង​៕