ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ប្រជុំពិភាក្សា online zoom ពង្រឹង​កិច្ចសហការ​ជាមួយ សកលវិទ្យា​ល័យ យ៉ាម៉ា​ណា​ស៊ី (University of Yamanashi)

​នា​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​លោក​បណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការ​ផ្ទាល់​ឯកឧត្ដម​អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ជួបប្រជុំ​ពិភាក្សា Virtual Microsoft Team Meeting Room ជាមួយ លោក​បណ្ឌិត ណា​កា​ម៉ូរា តា​កាស៊ី (Dr. NAKAMURA Takashi) សាស្ត្រាចារ្យ និង កញ្ញា ដេ​ត មួយ​គាង និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​សកល​វិទ្យាល័យ យ៉ាម៉ា​ណា​ស៊ី (University of Yamanashi) ប្រទេស​ជប៉ុន​។ កិច្ចប្រជុំ​ពិភាក្សា​នេះ មាន​គោលបំណង​ធំៗ​ចំនួន​៤ រួមមាន : 
ទី​១-​ណែនាំ និង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន​ទាំង​២ (​អាជ្ញាធរ​ទន្លេសាប និង សកលវិទ្យា​ល័យ យ៉ាម៉ា​ណា​ស៊ី University of Yamanashi)
​ទី​២-​ពិភាក្សា​ផ្តួចផ្តើម​នូវ​កិច្ចសហការ​គ្នា​រវាង​ភាគី​ទាំង​២
​ទី​៣-​ផ្តួចផ្តើម​គំនិត​បង្កើត​នូវ​ទិសដៅ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​នៅលើ​ប្រធានបទ និង​ទីតាំង​សំខាន់ៗ​ក្នុង​តំបន់​បឹង​ទន្លេសាប និង​
​ទី​៤-​ពិនិត្យ និង​កែសម្រួល​ទៅលើ​ខ្លឹមសារ​អនុស្សរណៈ​យោគយល់ MoU រវាង​ស្ថាប័ន​ទាំងពីរ (​អាជ្ញាធរ​ទន្លេសាប និង សាកលវិទ្យាល័យ យ៉ាម៉ា​ណា​ស៊ី University of Yamanashi) ដើម្បី​ត្រៀម​ចុះហត្ថលេខា​នាពេលខាងមុខ​៕