ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ជាមួយ​អ្នកជំនាញ​បម្រែបម្រួល​អាកាសធាតុ​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​និង​ស្រាវជ្រាវ Abt Global

​នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ១៤​កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ជួបប្រជុំ​ជាមួយ​លោក Sebastian Sabogal ប្រធាន​អភិវឌ្ឍន៍​អាជីវកម្ម​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​លោកស្រី Ally Lynch អ្នកជំនាញ​បម្រែបម្រួល​អាកាសធាតុ​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​និង​ស្រាវជ្រាវ Abt Global ពិភាក្សា​អំពី​ឱកាស​សហការ និង​ពិភាក្សា​ដើម្បី​ស្វែងយល់​អំពី​បញ្ហា និង​ឱកាស​ក្នុងការ​គ្រប់គ្រង​ទឹក​ក្នុង​អាង​ទន្លេសាប ក្រោម​កម្មវិធី​ភាព​ធន់​នឹង​អាកាសធាតុ​កម្ពុជា (CCRP) របស់​រដ្ឋាភិបាល​អូស្ត្រាលី​៕