ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​ការងារ​គ្រប់គ្រង​ដី​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​

​នា​រសៀល​ថ្ងៃ​ចន្ទ ១៣​កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ នេះ នៅ​សាលប្រជុំ​នៃ​សាលាខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​ការងារ​គ្រប់គ្រង​ដី​តំបន់​បឹង​ទន្លេសាប និង​ការបញ្ចប់​វិវាទ​ដីធ្លី ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​ អានត...